
ពង្រឹងចំណេះដឹងអំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានរបស់អ្នកនៅទីនេះ
ឈ្មោះចូលរៀនតាមកម្មវិធីអនឡាញថ្ងៃនេះ ដើម្បីកសាំងជំនាញថ្មីៗ និងការអនុវត្តផ្ទាល់គ្រប់ពេលវេលា គ្រប់ទីកន្លែង
តើជំនាញទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយអ្វីដែលអ្នកចង់រៀននៅថ្ងៃនេះ?
-

ការត្រួតពិនិត្យអង្គហេតុស្តីពីបម្រែបម្រួលអាកាសធាតុ
ជារៀងរាល់ថ្ងៃ យើងទទួលបានព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ ធាតុអាកាស ព្រៃឈើ គោលនយោបាយបរិស្ថាន បរិស្ថាន និងគម្រោងអភិរក្សតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម គេហទំព័រព័ត៌មាន កម្មវិធីផ្ញើសារ និងវីដេអូអនឡាញ។ ខណៈពេលដែលព័ត៌មាននេះមួយចំនួនមានភាពត្រឹមត្រូវ និងផ្អែកលើភស្តុតាង ព័ត៌មានមួយចំនួនទៀតក៏អាចមានការយល់ច្រឡំ មានព័ត៌មានមិនពេញលេញ ឬមានចេតនាធ្វើឱ្យភាន់ច្រឡំ។ ព័ត៌មានមិនពិតអំពីអាកាសធាតុអាចបង្កើតភាពច្របូកច្របល់ ជះឥទ្ធិពលលើមតិសាធារណៈ និងធ្វើឱ្យវាកាន់តែពិបាកសម្រាប់មនុស្សក្នុងការសម្រេចចិត្តប្រកបដោយការយល់ដឹងអំពីបញ្ហាដែលប៉ះពាល់ដល់សហគមន៍ និងបរិស្ថានរបស់ពួកគេ។ នៅក្នុងពិភពឌីជីថលនាពេលបច្ចុប្បន្ននេះ…
·
ការសិក្សាតាមអនឡាញពីសុីសុីអាយអឹម
ការសិក្សាតាមអនឡាញពីសុីសុីអាយអឹម (CCIM Online Learning) គឺជាវេទិកាសិក្សាឌីជីថលដែលមានភាពបត់បែនខ្ពស់ ដែលត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលដល់យុវជន ពលរដ្ឋអ្នកសារព័ត៌មាន អ្នកសារព័ត៌មានអាជីព សាធារណជនទូទៅ និងអ្នកសិក្សាពេញមួយជីវិត ទទួលបានចំណេះដឹងគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ តាមរយៈវគ្គសិក្សាអនឡាញនេះត្រូវបានចងក្រងឡើងពី ធនធានសិក្សាដែលអាចអនុវត្តបានជាក់ស្តែង នៅសុីសុីអាយអឹម តាមរយះបទពិសោធបង្កើតវគ្គវណ្ដុះបណ្ដាលទាក់ទងនឹងប្រធានបទប្រព័នផ្សព្វផ្សាយ និងព័ត៌មានជាច្រើនកន្លងមក។ មិនថាអ្នកចង់អភិវឌ្ឍជំនាញថ្មី ពង្រឹងការងារអាជីពរបស់អ្នក ឬស្វែងយល់អំពីជំនាញសំខាន់ៗ ក្នុងយុគសម័យឌីជិថលនេះ ការសិក្សាតាមអនឡាញរបស់សុីសុីអាយអឹមនឹងធ្វើឱ្យការការរីកចម្រើននៃចំណេះដឹង និងការបង្កើតជំនាញថ្មីៗកាន់តែងាយស្រួល អាចចូលដំណើរការបានគ្រប់ទីកន្លែង និងមានប្រសិទ្ធភាពខ្ពស់។
- វគ្គសិក្សាងាយស្រួលយល់ និងអនុវត្តបាន
- សិក្សាជាភាសាខ្មែរ
- ទទួលបានវិញ្ញាបនបត្របន្ទាប់ពីបញ្ចប់វគ្គសិក្សា


មតិយោបល់ពីវគ្គនេះ
“សំខាន់ខ្លាំងណាស់ទី១ ការដឹងការពិតនៃធាតុអាកាស និងអាកាសធាតុ។ ទីពីរទៀតការត្រួតពិនិត្យព័ត៌មាន ព័ត៌មានដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត ឬជាព័ត៌មានពិតកុំអោយមានកំហុស។”
សិក្ខាកាម
“ការសិក្សានេះមានអត្ថប្រយោជន៍សម្រាប់អ្នកសារព័ត៌មាន ឬអ្នកផលិតមាតិកា។ ខ្ញុំនឹងយកអ្វីដែលខ្ញុំរៀនទៅផ្សព្វផ្សាយបន្ត។”
សិក្ខាកាម
វគ្គបណ្ដុះបណ្ដាលនេះគឺល្អខ្លាំងមែនទែនដោយសារពីមុនមកគឺខ្ញុំមិនដែលរៀនទេ នេះគឺជាលើកទីមួយសម្រាប់ខ្ញុំ ពីមុនខ្ញុំ និងយុវជនតាមភូមិតែងច្រលំថាធាតុអាកាស និងអាកាសធាតុតែមួយ។ យើងដឹងថានេះជាព័ត៌មានពិត នេះជាព័ត៌មានមិនពិត។”
សិក្ខាកាម
.
“ខ្ញុំសង្ឃឹមថាអ្នកចូលរួមទាំងអស់គាត់នឹងទទួលបាននូវចំណេះដឹងពីព័ត៌មានមិនពិតពីអាកាសធាតុ មានការគិតបែបត្រិះរិះពិចារណា នៅពេលដែលពួកគាត់ឃើញការអះអាងណាមួយលើកឡើងពីអាកាសធាតុ គាត់អាចមានសមត្ថភាពខ្លះនៅក្នុងការទៅត្រួតពិនិត្យដើម្បីស្វែងរកថាតើវាពិតឬអត់ ហើយគាត់អាចប្រើទ្រឹស្ដី ការគិតបែបត្រិះរះពិចារណា និងឧបករណ៍ឌីជីថលមួយចំនួនដែលគាត់បានរៀនពីវគ្គនេះ។”
អ្នកបណ្ដុះបណ្ដាល
.
