3.00
(1 Rating)

ការត្រួតពិនិត្យអង្គហេតុស្តីពីបម្រែបម្រួលអាកាសធាតុ

Categories: Fact Checking
Wishlist Share

About Course

ជារៀងរាល់ថ្ងៃ យើងទទួលបានព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ ធាតុអាកាស ព្រៃឈើ គោលនយោបាយបរិស្ថាន បរិស្ថាន និងគម្រោងអភិរក្សតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម គេហទំព័រព័ត៌មាន កម្មវិធីផ្ញើសារ និងវីដេអូអនឡាញ។

ខណៈពេលដែលព័ត៌មាននេះមួយចំនួនមានភាពត្រឹមត្រូវ និងផ្អែកលើភស្តុតាង ព័ត៌មានមួយចំនួនទៀតក៏អាចមានការយល់ច្រឡំ មានព័ត៌មានមិនពេញលេញ ឬមានចេតនាធ្វើឱ្យភាន់ច្រឡំ។ ព័ត៌មានមិនពិតអំពីអាកាសធាតុអាចបង្កើតភាពច្របូកច្របល់ ជះឥទ្ធិពលលើមតិសាធារណៈ និងធ្វើឱ្យវាកាន់តែពិបាកសម្រាប់មនុស្សក្នុងការសម្រេចចិត្តប្រកបដោយការយល់ដឹងអំពីបញ្ហាដែលប៉ះពាល់ដល់សហគមន៍ និងបរិស្ថានរបស់ពួកគេ។

នៅក្នុងពិភពឌីជីថលនាពេលបច្ចុប្បន្ននេះ ការចេះបែងចែកព័ត៌មានពិត និងព័ត៌មានមិនពិត គឺជាជំនាញដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នា។

ដើម្បីឆ្លើយតបនឹងបញ្ហាព័ត៌មានច្របូកច្របល់ពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដើម្បីជួយប្រជាពលរដ្ឋ អ្នកសារព័ត៌មាន សមាជិកសហគមន៍ អង្គការសង្គមស៊ីវិល និងអ្នកដែលចាប់អារម្មណ៍លើបញ្ហាអាកាសធាតុ និងបរិស្ថាន ឱ្យក្លាយជាអ្នកទទួលព័ត៌មាន ប្រកបដោយការត្រិះរិះពិចារណា។

What Will You Learn?

  • ការបែងចែករវាងធាតុអាកាស និងអាកាសធាតុ
  • តើអ្វីទៅជាព័ត៌មានច្របូលច្របល់ និងព័ត៌មានមិនពិតពីអាកាសធាតុ
  • តួអង្គក្នុងការចែកចាយព័ត៌មានមិនពិតពីអាកាសធាតុ
  • ផលជះនៃព័ត៌មានមិនពិតពីអាកាសធាតុ
  • តួនាទីរបស់អ្នកសារព័ត៌មានក្នុងការទប់ស្កាត់នឹងព័ត៌មានមិនពិត
  • តើអ្វីទៅជាpre-bunking ឬការរបង្ការព័ត៌មានមិនពិតពីអាកាសធាតុ
  • គន្លឹះ វិធីសាស្រ្ត និងឧបករណ៍ឌីជីថលសម្រាប់ផ្ទៀតផ្ទាត់ព័ត៌មាន
  • ជំហ៊ានសំខាន់ក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន។

Course Content

ប្រធានបទទី១៖ អ្វីទៅជាព័ត៌មានមិនពិតពីអាកាសធាតុ?
ប្រធានបទនេះ ផ្តោតទៅលើមូលដ្ឋានគ្រឹះនៃចំណេះដឹងអំពីអាកាសធាតុ និងការយល់ដឹងអំពីព័ត៌មានច្របូកច្របល់ ដោយផ្តល់ការបកស្រាយពីបញ្ហាអាកាសធាតុបានត្រឹមត្រូវ និងអាចសម្គាល់ឃើញការលើកឡើងមិនត្រឹមត្រូវនានាពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។

ប្រធានបទទី២៖ ការរីករាលដាលនៃព័ត៌មានមិនពិតពីអាកាសធាតុ
ប្រធានបទនេះពិនិត្យមើលយន្តការ និងផលវិបាកនៃការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីអាកាសធាតុ នៅលើបណ្តាញឌីជីថលនានា។ វាបង្ហាញពីតួនាទីរបស់ប្រព័ន្ធរុញមាតិកាស្វ័យប្រវត្តិ (algorithms) ក្នុងការជួយពង្រីកការផ្សព្វផ្សាយខ្លឹមសារដែលបង្កការភ្ញាក់ផ្អើល ប៉ុន្តែមិនមែនជាការពិត។ លើសពីនេះ វាបានកំណត់អត្តសញ្ញាណក្រុម ឬតួអង្គសំខាន់ៗដែលជំរុញការផ្សព្វផ្សាយខ្លឹមសារទាំងនេះដោយចេតនា។ ជាចំណុចសំខាន់ មេរៀនចុងក្រោយផ្តល់នូវចំណេះដឹង និងសមត្ថភាពដល់អ្នកសិក្សា ដោយបង្ហាញពីការទទួលខុសត្រូវ និងយុទ្ធសាស្ត្រសកម្មនានា ដែលអ្នកសារព័ត៌មានពលរដ្ឋអាចអនុវត្តបាន ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនេះ និងជួយកសាងសហគមន៍មួយដែលមានការយល់ដឹងច្បាស់លាស់ជាងមុន។

ប្រធានបទទី៣៖ ការបង្ការព័ត៌មានមិនពិត និងការផ្ទៀងផ្ទាត់
ប្រធានបទនេះផ្លាស់ប្តូរការផ្តោតអារម្មណ៍ពីការស្វែងយល់អំពីបញ្ហានៃព័ត៌មានមិនពិតទាក់ទងនឹងអាកាសធាតុ ទៅជាការអនុវត្តដំណោះស្រាយជាក់ស្តែង។ វាបង្ហាញនូវយុទ្ធសាស្ត្រសកម្មក្នុងការ បង្ការព័ត៌មានមិនពិតជាមុន (pre-bunking) ដើម្បីត្រៀមផ្លូវចិត្តសាធារណជនឱ្យចេះការពារខ្លួនពីល្បិចកលនានា មុនពេលដែលល្បិចទាំងនោះរីករាលដាល។ លើសពីនេះ វាផ្តល់នូវជំនាញមូលដ្ឋានក្នុងការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិត ដើម្បីធានាថាការរាយការណ៍អំពីបរិស្ថាន និងការចែករំលែកព័ត៌មាន នៅតែមានភាពត្រឹមត្រូវ មិនលំអៀង និងអាចជឿទុកចិត្តបាន។

ប្រធានបទី៤៖ ឧបករណ៍ឌីជីថលសម្រាប់ផ្ទៀងផ្ទាត់ព៏ត៌មាន និងជំហ៊ានក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន
ប្រធានបទនេះ ផ្តោតលើការអនុវត្តជាក់ស្តែង ដែលអ្នកអាចរៀនពីជំនាញបច្ចេកទេស និងឧបករណ៍ឌីជីថលនានា ដែលចាំបាច់សម្រាប់ការស៊ើបអង្កេត និងបដិសេធការអះអាងមិនពិត។ មេរៀននេះផ្លាស់ប្តូរពីការយល់ដឹងផ្នែកទ្រឹស្តី ទៅកាន់ការអនុវត្តជាក់ស្តែង ដោយបង្រៀនអ្នកសិក្សាអំពីរបៀបធ្វើការផ្ទៀងផ្ទាត់ដោយការប្រើប្រាស់ឧបករណ៍ឌីជីថល លើមាតិកាដែលគួរឱ្យសង្ស័យ ព្រមទាំងរបៀបអនុវត្តដំណើរការផ្ទៀងផ្ទាត់ការពិតជាជំហានៗ ដែលត្រូវបានរៀបចំឡើងជាពិសេសសម្រាប់មាតិកាទាក់ទងនឹងបញ្ហាអាកាសធាតុ។

សេចក្តីបញ្ចប់

Earn a certificate

Add this certificate to your resume to demonstrate your skills & increase your chances of getting noticed.

selected template

Student Ratings & Reviews

3.0
Total 1 Rating
5
0 Rating
4
0 Rating
3
1 Rating
2
0 Rating
1
0 Rating
A
2 weeks ago
very good